អត្ថបទនេះ យើងព្យាយាមផ្តល់ការពន្យល់ខ្លីៗលើពាក្យបច្ចេកទេសមួយចំនួន ដែលត្រូវបានប្រើញឹកញាប់ទាក់ទងនឹងសុវត្ថិភាពឌីជីថល ឬសុវត្ថិភាពនៅលើអ៊ីនធឺណិត។ ការពន្យល់នូវពាក្យទាំងនេះ មិនមែនជាការបកប្រែផ្លូវការពីឯកសារ ឬអត្ថបទណាមួយជាក់លាក់នោះទេ យើងគ្រាន់តែប្រែសម្រួលពីអត្ថបទដែលយើងអាចរកបាននៅលើអ៊ីនធឺណិត និងដាក់បញ្ចូលបន្ថែមតាមការយល់ដឹងរបស់ក្រុមការងារយើងខ្ញុំ ក្នុងគោលបំណងអាចឱ្យអ្នកអាន ងាយស្រួលយល់នូវពាក្យគន្លឹះទាំងនោះតែប៉ុណ្ណោះ។