សុវត្ថិភាពឌីជីថលៈ សៀវភៅណែនាំសម្រាប់គ្រូបណ្តុះបណ្តាល

March 21st, 2020

សៀវ​ភៅ​ណែ​នាំ​នេះ ត្រូវ​បាន​រៀប​រៀង​ និង​និពន្ធ​ឡើង​ដោយ Natasha Msonza ជន​ជាតិ​ហ្សីម​បាវេ​ ជា​អ្នក​ឯកទេស​ផ្នែក​សុវត្ថិភាព​ប្រព័ន្ធ​ឌីជីថល​ ដោយ​ផ្អែក​តាម​បទ​ពិសោធន៍​ជាក់​ស្តែង​របស់​គាត់​ដែល​ជា​គ្រូ​បណ្តុះ​បណ្តាល​ជា​ច្រើន​ឆ្នាំ​ និង​ទទួល​បាន​ការ​គាំ​ទ្រ​ពី​អ្នក​ជំនាញ និង​អង្គការ​ជា​ច្រើន​មាន​ដូច​ជា អង្គការ​ Internews, Safe Sister, ISC, Defend Defenders ជា​ដើម។

គន្លឹះជួយអ្នកឱ្យមានសុវត្ថិភាពនៅលើអីុនធឺណិត

February 7th, 2020

អីុន​ធឺណិត​ត្រូវ​បាន​ប្រើ​ប្រាស់​យ៉ាង​ទូលំ​ទូលាយ​ក្នុង​យុគសម័យ​ឌីជីថល​នេះ​។ តាមស្ថិតិ​ដែល​ចេញ​ផ្សាយ​ដោយ​ Geek Cambodia ក្នុង​ឆ្នាំ​២០១៩​ បាន​បង្ហាញ​ថា ក្នុង​ចំណោម​ប្រ​ជា​ជន​សរុប​១៦.៤៨លាន​នាក់​ ចំនួន​អ្នក​ប្រើ​ហ្វេស​ប៊ុក​មាន​រហូត​ដល់​ជិត៩​លាន​គណនី​ (៨,៨០០,០០០) ស្មើ​នឹង​ ៥៣.៣៩%។ ក្រៅ​ពី​ហ្វេស​ប៊ុក មាន​បណ្តាញ​សង្គម​ផ្សេងៗ​ទៀត​ដូច​ជា Instagram YouTube TikTok និង​ការ​ប្រើ​អីុន​ធឺណិត​ជា​ទូ​ទៅ​ក៏​មាន​ការ​កើន​ឡើង​ដែរ។​ ខាង​ក្រោម​នេះ​ជា​គន្លឹះ​​ណែ​នាំ​ខ្លះៗ​​ដែល​​អាច​​ជួយ​​អ្នក​​ឱ្យ​​មាន​​សុវត្ថិភាព​នៅ​លើ​អីុន​ធឺណិត​៖​

ពាក្យសម្ងាត់​រឹង​មាំ

January 27th, 2022

ធ្វើ​បច្ចុប្បន្ន​ភាពៈ 06-12-2021
តើ​អ្នក​ដឹង​ទេ​ថា​ ពាក្យ​សម្ងាត់​ដែល​ត្រូវ​បាន​ជាប់​ចំណាត់​ថ្នាក់​ពី​លេខ​១​ ដល់​​លេខ​​១០០ ក្នុង​ឆ្នាំ​២០២១​ ចំណាយ​ពេល​មិន​ដល់​មួយវិនាទី​ផង​ក្នុង​ការ​បំបែក? ​នេះ​បើ​យោង​​តាម របាយការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​ NordPass

សុវត្ថិភាពនៃការប្រើអ៊ីនធឺណិតជាមួយ HTTPs

November 25th, 2021

ការចូលទៅប្រើគេហទំព័រដែលមានអាស័យដ្ឋាន HTTPS គឺមានសុវត្ថិភាព មានន័យថា នៅចន្លោះពីកម្មវិធីរុករក (Browser) របស់អ្នកទៅកាន់គេហទំព័រ គឺត្រូវបានធ្វើកូដនីយកម្ម ឬអ៊ីនគ្រីប (Encrypted)